ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យពាក់ព័ន្ធលួចទូរស័ព្ទប្រគល់ឲ្យប៉ូលិសមេប៉ុស្តិ៍ថាយល់ច្រលំ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានបាត់ទូរស័ព្ទដៃ អស់រយះពេលមួយសប្តាហ៍ហើយ ខណៈកំពុងអង្គុយផឹកស៊ីកម្មវិធីខួបកំណើត ស្រាប់តែមានយុវជនម្នាក់ដើរ មកហុចស៊ីមទូរស័ព្ទ ដែលបានបាត់ឲ្យ ហើយបានទារលុយពីស្ត្រីម្នាក់នោះ ទើបគិតថា ជាចោរលួចទូរស័ព្ទឃាត់ប្រគល់ឲ្យសមត្ថកិច្ចសួរនាំ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩​ នៅចំណុចជិតសាលាជ័យជំនះ​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាបងស្រី ស្ត្រីដែលបានបាត់ទូរស័ព្ទបានប្រាប់ឲ្យដឹងថា​ នៅមួយសប្តាហ៍មុន ខណៈប្អូនស្រីគាត់បានឈ្លោះគ្នាជាមួយប្តី ស្រាប់តែបានបាត់ទូរស័ព្ទមួយគ្រឿង ដែលទុកក្នុងរថយន្តហើយមិនបានចាក់សោ ។

បន្ទាប់មកប្អូនរបស់គាត់ក៏មិនបានប្តឹងសមត្ថកិច្ចដែរ ព្រោះមិមដឹងថា នរណាលួច ។ លុះមកដល់វេលាកើតហេតុ ខណៈកំពុងជួបជុំបងប្អូនខួបកំណើត ស្រាប់តែមានយុវជនម្នាក់ ដើរមកហើយបានហុចស៊ីមមកឲ្យហើយនិយាយថា ចែបាត់ទូរស័ព្ទថ្ងៃមុនឥឡូវខ្ញុំយកស៊ីមមកឲ្យចែឲ្យលុយខ្ញុំមក ។

ពេលនោះ ទើបគិតថា គ្មាននរណាលួចក្រៅពីយុវជនម្នាក់ហ្នឹង ទើបឃាត់ប្រគល់ជូនសមត្ថកិច្ចសាកសួរបន្ត ។

បន្ទាប់ពីនាំខ្លួនជនសង្ស័យមកដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹកកេងកងទី៣​ សមត្ថកិច្ចបានសួរយុវជនខាងលើ តែជននោះប្រកែកទើបគិតថា ជាការយល់ច្រឡំ ។ ចំណែកជនរងគ្រោះក៏មិនប្តឹងទៀត ទើបធ្វើកិច្ចសន្យាហើយដោះលែងទៅផ្ទះវិញ ៕ សុខាសែនជ័យ


ចែករំលែក៖