ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្រាបៀរ និងភេសជ្ជៈ ផ្ទុះកង់ក្រោយខាងស្តាំរេចង្កូតក្រឡាប់ផ្ងារជើង រងរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តដឹកស្រាបៀរមួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សប្រុស ស្រី៣នាក់ បានរងរបួស ខណៈបើកសុខៗ ស្រាប់តែផ្ទុះកង់ក្រោយខាងស្តាំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីវេលាម៉ោង៣ និង១០នាទី រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិព្នៅ ឃុំតាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា រថយន្តដែលក្រឡាប់ម៉ាកហ៊ីយ៉ាន ដាយពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A 3178 ខណៈអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តដឹកស្រាបៀរមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A 3178 ដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែបែកកង់ផ្ទុះកង់ក្រោយខាងស្តាំហើយរេចង្កូតក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ប៉ុន្តែមិនបង្កឲ្យគ្រោះថ្នាក់នោះទេ គ្រាន់តែរងរបួសស្រាលតៃកុងឡាន និងអ្នករួមដំណើរ២នាក់ទៀតប៉ុណ្ណោះ ។

ប្រមាណកន្លះម៉ោង ក្រោយមក ក៏មានរថយន្តមកសាងយកស្រាបៀរ និងភេសជ្ជៈគោជល់ផងដែរ ៕ យឹម សុថាន


ចែករំលែក៖