ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងលំផាត់ ទទួលបានម៉ូតូថ្មីពីក្រសួងបរិស្ថានដើម្បីចុះល្បាត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រគល់ម៉ូតូថ្មីចំនួន០៥គ្រឿង ដល់មន្រ្តី៎ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងដែនជម្រកសត្វព្រៃលំផាត់ ដើម្បីបន្តចុះល្បាត និងពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ។

ឧទ្យានុរក្សដែលទើបទទួលម៉ូតូថ្មីនេះ សូមថ្លែងអំណរគុណដល់ដលថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខទុក្ខ និងការលំបាករបស់ឧទ្យានុរក្សនាឱកាសនេះ ៕ ហេង សូរិយា


ចែករំលែក៖