ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បែកថ្នាំ យកកាំបិតពីអ្នកលក់មាន់វិល រត់មកអារកខ្លួនឯង នៅមុខផ្ទះសំណាក់ អប្សារា ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសវ័យពាក់កណ្តាលម្នាក់ សង្ស័យបែកថ្នាំ បានដើរមកយកកាំបិតពីអ្នកលក់មាន់គ្រវី ដោយមិនដឹងខ្លួន រួចកាន់រត់មកអារ កខ្លួនឯង នៅមុខផ្ទះសំណាក់យីហោ អប្សារា ធ្វើឲ្យហូរឈាមស្រោចពេញខ្លួន ទើបមានការភ្ញាក់ផ្អើលទាំងយប់ ដល់ពលរដ្ឋនិងសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលជំនាញ កោសល្យវិច័យ រួចក្រោយមក ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤៩នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខខឿនផ្ទះសំណាក់ យីហោអប្សរា ឋិតក្នុងភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថាៈ មុនពេលកើតហេតុ គេឃើញបុរសវ័យប្រហែល អាយុជាង៣០ឆ្នាំ ស្លៀកខោខៀវ ឆ្នូតស ពាក់អាវស ដៃខ្លី ដើរសំដៅមកអ្នកលក់មាន់វិល ដែលគាត់កាន់កាំបិតកំពុងកាប់សាច់មាន់ឲ្យភ្ញៀវ ស្រាប់តែបុរសនោះស្ទុះមកកញ្ឆក់កាំបិត ពីអ្នកលក់នោះ រត់វឹងមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែធ្វើសកម្មភាពអារ.កខ្លួនឯងយ៉ាងសាហាវ ហាក់បីដូចជាមិនញញើតបន្តិចសោះ ទើបគេសង្ស័យថា បុរសនោះ អាចប្រើប្រាស់ ថ្នាំដល់កម្រិត ធ្វើឲ្យបែកថ្នាំ ទប់អារម្មណ៍ខ្លួនឯងលែងបាន ទើបដាច់ចិត្តហ៊ានអារកខ្លួនឯងដូច្នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចោមរោមមើលឃើញហេតុការណ៍ដូច្នេះ ដោយមានស្ថានភាពឈាមហូរច្រើនពេក ទើបសមត្ថកិច្ច ចាប់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ។

គួររំលឹកថា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងអត្តសញ្ញាណជនបែកថ្នាំនេះនៅឡើយទេ ព្រោះខាងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលផ្តិតរូបភាពបន្ថែម ឬសុំការបំភ្លឺអត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេថា តើជនរងគ្រោះខាងលើមាននោះ មានចេតនាសម្លាប់ខ្លួនឯងមែន ឬមិនមែន ឬជាជនធ្លាប់ប្រើប្រាស់ថ្នាំញៀនដល់កម្រិត រហូតដល់បែកថ្នាំ គ្រប់គ្រងខ្លួនឯងលែងបាន ពិតប្រាកដមែន ឬយ៉ាងណា គ្រាន់តែដឹងថាៈ រួចផុតពីសេចក្តីស្លាប់តែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កន្លងមក មន្ទីរពេទ្យខេត្តមួយនេះ ពុំដែលផ្តល់ ឬសហការជាមួយអ្នកព័ត៌មានឲ្យបានទូលំទូលាយម្តងណាឡើយ រាល់ការមានគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកមានជំងឺធ្ងន់ធ្ងរ ពាក់ព័ន្ធករណីផ្សេងៗ ដែលចូលមកសង្ក្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែងមួយនេះ គេតែងតែប្រើសន្តិសុខឲ្យរារាំង អ្នកកាសែតជានិច្ច ហាមមិនឲ្យចូលថត ឬឲ្យអ្នកជំងឺផ្តល់បទសម្ភាសន៍ឡើយ ឬក៏ខ្លាចបែកធ្លាយរឿងអាស្រូវ ថ្លៃសេវាកម្មផ្សេង ក្នុងការព្យាបាលអ្នកជំងឺ យកថ្លៃសេវាលើសក្នុង បារ៉ែន ក្នុងតារាងកំណត់របស់រដ្ឋ រួមទាំងបុគ្គលិកខ្លះ ខ្វះក្រុមសីលធម៌ ក្នុងការព្យាបាល និងមើលថែអ្នកជំងឺ ឬក៏ដូចគ្រួសារអ្នកជំងឺ និងអ្នកជំងឺបាននិយាយថាៈ មានលុយបង់ក្រៅ បារ៉ែន កំណត់របស់រដ្ឋ ទើបយកចិត្តទុកដាក់ អ្នកជំងឺអត់លុយក្រីក្រ ទោះបីមានប័ណ្ណក្រីក្រហើយក៏ដោយ ក៏ក្រុមគ្រូពេទ្យទាំងនោះ មិនសូវយកចិត្តទុកដាក់នោះទេ ព្រោះគ្មានលុយជូនសាគុណក្រៅ សម្រាប់កាហ្វេ និងទឹកតែ ដល់ពួកគាត់ ៕ មាស សុផាត


ចែករំលែក៖