ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ទំនើង​២​ក្រុម​ ម្ខាង​កាន់​កាំបិត ​និង​ម្ខាង​ទៀត​ កាន់​កាំភ្លើង​កែច្នៃ ​គំរាម​វាយគ្នា​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ក្មេង​ទំនើង​២​ក្រុម ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ ក្រោយ​ពី​​បាន​ទាស់​ពាក្យ​សម្តី​គ្នា ហើយ​បាន​កាន់​កាំបិត​ និង​កាំភ្លើង​កែច្នៃ (​កាំភ្លើង​ខ្យល់​) គំរាម​វាយគ្នា​ទៅវិញទៅមក តែ​ពុំ​ទាន់​បាន​ធ្វើ​សកម្មភាព​បង្ក​ឲ្យ​មាន​របួសស្នាម​ដល់​ភាគី​ណាមួយ​ឡើយ បាន​កើតឡើង​ត្រង់​ចំណុច ភូមិ​ទំនប់​ថ្មី ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ក្រោយពី​សមត្ថកិច្ច បានទទួល​ព័ត៌មាន​ភ្លាមៗ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ប្រាសាទ ចុះ​ដកហូត កាំបិត និង កាំ​ភ្លើង​ខ្យល់ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង ០២​ក្រុម​ យក​មក​អប់រំ​ ធ្វើ​កិច្ចសន្យា ​ពន្យល់​អំពី​ផ្លូវច្បាប់​ ៖​ ១.ឈ្មោះ កង រ៉ូ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ទំនប់​ថ្មី ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ភាគី​ម្ខាង​ទៀត​ ១. ឈ្មោះ កេ​ន បូរ៉ា ភេទប្រុស អាយុ២៧​ឆ្នាំ ទីលំនៅ​ភូមិ​ជាមួយគ្នា​ ២. ឈ្មោះ ម៉ៅ ព្រី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​ជាមួយគ្នា​។​

ក្រោយពី​សមត្ថកិច្ច​ បាន​​អប់រំ​រួច កម្លាំង​ជំនាញ​បាន​ណែនាំ​បន្ថែម ឲ្យ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត កុំ​ឲ្យ​រក្សាទុក​អាវុធ​កែច្នៃ​ខុសច្បាប់​គ្រប់​ប្រភេទ ព្រោះ​ជា​អំពើ​ល្មើស​ច្បាប់ ​ហើយ​ក៏​ ​បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ​៕


ចែករំលែក៖