ខេត្តសៀមរាប៖ ប្រភពព័ត៌មានបឋមពីខេត្តសៀមរាប បានរៀបរាប់ថា នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្រុងសៀមរាប បានទទួលរងនូវឥទ្ធិពលខ្សល់បក់បោកយ៉ាងខ្លាំង រហូតធ្វើឲ្យក្លោងទ្វារ ស្វាគមន៍សង្ក្រាន្តសៀមរាប ស្ថិតនៅជិតស្តុបកោះកេរ្តិ៍ ក្នុងក្រុងសៀមរាប បានដួលរលំ សង្កត់រថយន្ត៣គ្រឿង ។
ការដួលរលំនេះ មិនទាន់មានរបាយការណ៍ស្តីពីគ្រោះថ្នាក់ដល់អ្នកដំណើរនៅឡើយនោះទេ ប៉ុន្តែស្ថិតនៅកន្លែងកើតហេតុ គេបានឃើញរថយន្ត៣គ្រឿងត្រូវក្លោងទ្វារដែកនេះ សង្កត់ពីលើ ៕ ប៊ុនរិទ្ធី