ភ្នំពេញ៖ ទីហ្គេមបាញ់ត្រីមួយកន្លែង ដែលស្តិតនៅក្រោយវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ យ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់នគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ ។
ប្រភពឲ្យដឹងថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើមានឈ្មោះ ភ័ក្រ ដោយមានមេការឈ្មោះ វណ្ណ ហើយទីតាំងខាងលើនេះបើកជាយូរមកហើយ ។
មិនដឹងថា ម្ចាស់ទីតាំងរូបនេះ មានឥទ្ធិពលខ្ពស់ជាថ្នាក់ដឹកនាំពាក់ព័ន្ធលើៗ យ៉ាងណា ទើបរូបគេអាចបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូន ៕ សុខាសែនជ័យ