ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតបុក រថយន្តដឹកទឹកកកបត់មិនប្រយត្ន័ស្លាប់ម្នាក់ រងរបួសម្នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង​ ០៨​ និង​ ២៩នាទី​ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៩​ លើផ្លូវជាតិ​លេខ​៥​ ត្រង់ចំណុចខាងកើត​វិហារ​ ឥស្លាម​ ស្ថិតក្នុង​ ភូមិនិមិត្ត៣ សង្កាត់និមិត្ត​ ក្រុងប៉ោយបែត​ ខេត្តបន្ទាយមានជ័យ​ ។

សមត្ថកិច្ចចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា មុនកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បីតោនកន្លះ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 3D-3154 ដឹកទឹកកកបើកឆ្លងកាត់ទទឹងទ្រូងថ្នល់ ពីជើងទៅត្បូង បើកបរដោយឈ្មោះហ៊ឹម​ ​ចាន់រុន ភេទប្រុស​ អាយុ២១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា ទ្រីមសង់សេ125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1O-8860 ដោយបើកបរគោលដៅពីទិសខាងកើតទៅទិសខាងលិចជិះគ្នាពីរនាក់បើកបរដោយឈ្មោះ​ ហេង​ស៊ីម ភេទប្រុស​ អាយុ64ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ លុះបើកដល់ចំណុចកើតហេតុបណ្តាលឲ្យដៃចង្កូតម៉ូតូ ប៉ះក្បាលរថយន្ត ក៏ដួលបោកក្បាលទៅលើផ្លូវជាតិជួបគ្រោះថ្នាក់ចរាចរណ៍់តែម្តង ។

ករណីខាងលើនេះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ​ ហេង​ស៊ីម ភេទប្រុស​ អាយុ៦៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ​បច្ចុប្បន្នរស់នៅក្នុងភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ)​ ចំណែកអ្នករួមដំណើររងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ត្រូវកម្លាំសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មូលហេតុ​ ម៉ូតូ​បើកល្បឿនលឿន​ ចំណែក​ រថយន្ត​ បើកបរឆ្លងផ្លូវខ្វះការ​ប្រុងប្រយ័ត្ន​ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ​ អ្នកបើកបររថយន្តត្រូវបានឃាត់យកមកសួរនាំនៅអធិការដ្ឋាន ចំណែកម៉ូតូ និងរថយន្តយកទៅរក្សាទុក្ខ និងប៉ុស្ដិ៍រដ្ឋបាលនិមិត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖