ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្ដស្លាប់មួយរំពេច សមត្ថកិចប្រកាសរកសាច់ញាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្កាប់ភ្លាមៗមួយរំពេចបន្ទាប់ពីបើកម៉ូតូទៅបុករថយន្តយ៉ាងពេញទំហឹង ។ ក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្កួនបាត់ ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យ ។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវលេខ44ចន្លោះគីឡូម៉ែត្រលេខ04-05ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេតកំពង់ស្ពឺ្ត ។

ប្រភពពីសមត្ថកិចបានឲ្យដឹងថា យោងតាមការសាកសួរគឺមានម៉ូតូម៉ាក HONDA C125 ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1H-2241 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ បើកបរពីកើតទៅលិច លុះបើកមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3420 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (បានចុះរត់គេចខ្លួន) ដែលកំពុងតែបើកបរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យភាគីម៉ូតូស្លាប់ភ្លាមៗមួយរំពេច ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ និងស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីចំណែកវត្ថុតាងសមត្ថកិច្ចបាននាំយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ចាត់ការតាមនិតីវិធី ៕ សេនាស័ក្តិ


ចែករំលែក៖