ទីតាំងយោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ក្លាយជាគោលដៅវាយប្រហារ របស់ក្រុមភេរវកម្ម ហើយការវាយប្រហារ ធ្វើឡើងដោយមីស៊ីលបាញ់ពីចម្ងាយ ។ ពេលថ្មីៗ ក្រុមភេរវកម្មបានបាញ់មីស៊ីលជិត៤០គ្រាប់ ទៅលើទីតាំង រុស្ស៊ី ហើយកាលពីរសៀលថ្ងៃទី៨ ខែឧសភា ទីតាំងរុស្ស៊ីបន្តរងការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៀត។
ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងយោធា Khmeimim របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីរងការវាយប្រហារដោយមីស៊ីល ដល់ទៅ១២ដើម ប៉ុន្តែមីស៊ីលទាំងនោះ ត្រូវប្រពន្ធការពាររបស់រុស្ស៊ីវាយស្ទាក់ដោយជោគជ័យ ។
សារព័ត៌មានRT បានផ្សាយថា ក្រសួងការពារជាំតិរុស្ស៊ីបានប្រកាសថាទីតាំងនៅស្រុក Khmeimim ប្រទេសស៊ីរីកាលពីថ្ងៃទី ៨ខែឧសភារងការវាយប្រហារដោយមីស៊ីលដល់ទៅ១២គ្រាប់ ប៉ុន្តែត្រូវបំផ្លាញទាំងអស់ដោយប្រពន្ធការពាររបស់រុស្ស៊ី ។ មីស៊ីលខាងលើបានបាញ់ចេញពីតំបន់ Idlib ដែលគ្រប់គ្រងដោយក្រុមភេរវកម្ម Hayat Tahrir al-Sham មានទំនាក់ទំនងជាមួយ ក្រុមអាលកៃដា
លោក Viktor Kupchishin មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា មីស៊ីលទាំងនោះបាញ់នៅរសៀលថ្ងៃទី៨ខែឧសភា ប៉ុន្តែមិនបណ្តាលឲ្យខូចខាតនោះឡើយដោយត្រូវមីស៊ីលការពារបាញ់ទម្លាក់ទាំងអស់។ មិនតែប៉ុណ្ណោះរុស្ស៊ីបានដឹងពីទីតាំងបាញចេញមីស៊ីលខាងលើ ក៏បានបើកការវាយប្រហារកម្ទេចទីតាំងក្រុមភេរវកម្មតែម្តង។
ពេលកន្លងមកថ្មីៗ ក្រុមភេរវកម្មក៏បានបើកការវាយប្រហារដោយមីស៊ីល៣៦គ្រាប់ទៅលើទីតាំង Khmeimim ផងដែរ ។ ប៉ុន្តែប្រព័ន្ធការពារដ៏ទំនើបរបស់រុស្ស៊ី គឺ Pantsir និង Tor-M1 បានបាញ់កម្ទេច២៧ដើមក្នុងចំណោមនោះ។
ទីតាំងយោធារបស់រុស្សីនៅក្នុងទឹកដីស៊ីរីក្លាយជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម ។ ទាំងនោះហើយបានជារុស្ស៊ីបង្កើនសមត្ថភាពការពារ ដោយដាក់ប្រពន្ធមីស៊ីកការពារទំនើបៗជាច្រើន៕