ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវរថយន្ត ម៉ាក់តូយូតា ព្រូសមួយគ្រឿង ដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រី នគរបាល ក្រសួងមហាផ្ទៃ ស្រវឹង បានបើកជ្រុលទៅបុក យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកជិះម៉ូតូ រងរបួស បែកផ្លោកនោម ។
ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ចំណុចហួសក្រុមហ៊ុន លក់រថយន្ត ម៉ាក់សឺដេស ប្រហែល៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សឿន ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរ បេះកញ្ឆែតលក់ ស្នាក់នៅ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ ។
តាមប្រតាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះ ជិះម៉ូតូម៉ាក ស៊ុយសុគី វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C 2365 ចេញពីកន្លែងបេះកញ្ឆែត គោលបំណងត្រឡប់ទៅផ្ទះ ដោយបានជិះ ម៉ូតូ ឆ្លងផ្លូវ ឡើងផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង លុះម៉ូតូឆ្លង ជិតផុតទៅហើយ ក៏ស្រាប់តែ មានរថយន្ត ម៉ាក តូយូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR 2687 ដែលគេដឹងថា ជាសមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ បញ្ច្រាសគ្នា ពីជើងទៅត្បូង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ បានជ្រុលទៅបុក នឹងម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យ បុរសជាអ្នកជិះម៉ូតូ រងរបួស បែកប្លោកនោម ហូរឈាមសន្លប់ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះ បានមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ចំណែកម៉ូតូរងការខូចខាត ខ្ទេចស្ទើរតែទាំងស្រុង ។
ភ្លាមៗនោះដែរ អ្នកបើករថយន្ត មិន ព្រមឈប់រថយន្ត ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករថយន្ត រត់គេច ប្រហែល២០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏សមត្ថកិច្ច ឃាត់រថយន្ត និងអ្នកបើកបរ យកទៅសាកសួរនៅ អធិការដ្ឋាន ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ច ជំនាញ់បានចុះវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលពេលក្រោយ ៕ សុខាសែនជ័យ