ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ប្រជា​ការពារ​សង្កាត់ច្បារអំពៅ​ទី​២ ​ចុះ​រុះរើ​​រោង​តង់​អនាធិបតេយ្យ​ដែលសង់​ស្នាក់នៅ​ គឺ​សុទ្ធសឹង​ជា​ក្រុមមនុស្ស​សេព​ថ្នាំញៀន ​និង​ជន​អនាថា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមមនុស្ស​សេព​ថ្នាំញៀន ​និង​ជន​អនាថាជាច្រើន បាននាំគ្នាសង់រោង​តង់​អនាធិបតេយ្យ​ដែលសង់​ស្នាក់នៅ ក្នុង​វត្ត​ពោធិ​ព្រះបាទ​ហៅ​ច្បារអំពៅ​ មាន​ទីតាំង​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ត្រូវបាន​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចុះ​រុះរើ​តង់​កៅស៊ូ​ជាច្រើន​កន្លែង​យកមកដុតកម្ទេចចោល ។

យោងតាម​ប្រភពពី​ លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ២០១៩នេះ​ លោក​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ច្បារអំពៅ​ទី​២​ ចុះ​រុះរើ​រោង​តង់​អនាធិបតេយ្យ​ដែល​អ្នក​មក​ស្នាក់នៅ​ គឺ​សុទ្ធសឹង​ជា​ក្រុមមនុស្ស​សេព​ថ្នាំញៀន ​និង​ជន​អនាថា​ជាដើម​ ​ហើយ​ក្រុម​នេះ​ មក​សង់​រោង​ជា​តង់​កៅស៊ូ​នៅ​ក្បែរ​ចេតិយ ​និង​ក្រោម​ជណ្តើរ​ព្រះវិហារ​ និង​តែងតែ​នាំគ្នា​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​ទាំង​កណ្តាលយប់​ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​ ។​

លោក​បន្តថា​ លោក​ទីតាំងខាងលើនេះ មិន​អនុញ្ញាត​ឲ្យ​មានការ​បោះតង់​ស្នាក់នៅ​អនាធិបតេយ្យ​បន្ត​ទៀតឡើយ​ ព្រោះ​បើ​មិន​រុះរើ​ចេញ​ទេ ​គឺ​ច្បាស់​ជា​បង្កើត​ជា​រោង​តង់​អនាធិបតេយ្យ​ពេញទី​អារ៉ាម​ជាមិនខាន ៕សណ្ដោស


ចែករំលែក៖