ព័ត៌មានទាន់ហេតុការណ៍៖

រួមភេទជាមួយអនីតិជនសម្រេចជាច្រើនលើក ត្រូវម្ដាយនាងប្ដឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយុវជនម្នាក់ ក្រោយពីរួមភេទជាមួយកូនស្រីរបស់ខ្លួន ដែលមានអាយុទើបតែ១៤ឆ្នាំ បានសម្រេចជាច្រើនលើក​ ។

ការឃាត់ខ្លួនយុវជនសង្ស័យខាងលើ បានធ្វើឡើងកាលពីរវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩​ នៅបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសនីយ៍ឯក ជឹម​ ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួន​ មានឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន) ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹ​ងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ក្មេងស្រីរងគ្រោះ បានបាត់ចេញពីផ្ទះហើយគាត់និងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។

លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មីងបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យខាងលើ​ ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ

ពេលនោះ ក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះឲ្យបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាមានការទំនាក់ទំនងស្រឡាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន៨ដង ទើបម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដឹង​ និងបានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖