ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងម្នាក់ បង្កការវាយតប់គ្នានៅកន្លែងផឹកស៊ី

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំងកងរាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក ចុះបង្ក្រាប​ករណី​ក្មេង​ទំនើង​(​ផឹកស៊ី​វាយ​គ្នា​) ​​​​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​ ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។​

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា ក្នុងនោះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជុំ ឆេន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​ដកហូត​ដាវ​សាំ​ម៉ូរ៉ៃ​ចំនួន​០១​ទៀតផង តែ​មិន​បង្កឲ្យ​អ្នក​ណា​ម្នាក់​រងរបួស​នោះទេ ​។​

បច្ចុប្បន្ន ត្រូវបាន​ជំនាញ​អាវុធហត្ថ​ស្រុក បាន​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ​អប់រំ​ឲ្យទៅ​លំនៅឋាន​វិញ​ ៕ ប៉ែន នួន


ចែករំលែក៖