ខេត្តឧត្តរមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ចំនួន៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុក ចុះបង្ក្រាបករណីក្មេងទំនើង(ផឹកស៊ីវាយគ្នា) កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកបានឲ្យដឹងថា ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ឆេន ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងដកហូតដាវសាំម៉ូរ៉ៃចំនួន០១ទៀតផង តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។
បច្ចុប្បន្ន ត្រូវបានជំនាញអាវុធហត្ថស្រុក បានឲ្យធ្វើកិច្ចសន្យា ហើយអប់រំឲ្យទៅលំនៅឋានវិញ ៕ ប៉ែន នួន