ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកងរាជអាវុធហត្ថម្នាក់បានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចររាចណ៍នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុមួយរូប ឈ្មោះ វ៉ាន់ សារ៉ាវុទ្ធា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង២៣:៣០នាទីយប់ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ២០១៩ លើផ្លូវ ប៉ូឡូវ៉ៃ ចំណុច ជិតផ្លូវបំបែកកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​។ពេលជនរងគ្រោះជិះម៉ូតូ ម៉ាកSIRUIS ពណ៌ ខ្មៅ គ្មានស្លាកលេខ ហើយត្រូវរថយន្ត ០១គ្រឿងម៉ាក VOLSWAGEN ពណ៌ ស គ្មានស្លាកលេខ (អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ )បានបុកប៉ះ ក្នុងទិសដៅ ផ្ទុយគ្នា ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានទុករថយន្តចោល ហើយរត់គេចខ្លួន រីឯវត្ថុតាង រថយន្ត១គ្រឿង និងម៉ូតូ ១គ្រឿងសមត្ថកិច្ច នគរបាលចរាចរណ៍យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍៍ផ្លូវគោកខេត្ត ដើម្បីស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖