ខេត្តព្រះសីហនុ៖ មានបុរសជនជាតិចិនម្នាក់ ត្រូវបានមហាជនដេញចាប់ប្រគល់ឲ្យនគរបាល ក្រោយជនសង្សយ័រូបនេះ ឆក់កាបូបរបស់ជនជាតិខ្មែរ នៅជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ វេលាម៉ោង៨យប់ ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៩ ។
បើតាមសាក្សីនៅកន្ថាលែងកើតហេតុបានប្រាប់ថា កាបូបជារបស់ជនជាតិខ្មែរ ត្រូវបានជនសង្សយ័ជនជាតិចិនរូបនេះ ឆក់យកកាបូបពេលម្ចាស់កាបូបបើកទ្វាររថយន្ត ។
បច្ចុប្បន្ន ជនសង្សយ័រូបនេះ សមត្ថកិច្ចបាននាំខ្លួនទៅកាន់ស្នងការដ្ឋានប៉ូលីសខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ