ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿន ជ្រុលបុកកង់បី ពីក្រោយ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ ស្តារិច​មួយ​គ្រឿង​ ខណៈអ្នក​បើក​បរ​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ បានជ្រុលទៅបុក​ និង​ ម៉ូតូ​កង់បី​ឥណ្ឌា​ ពី​ក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​ រងការខូចខាត​ យ៉ាងដំណំ​ ។

ហេតុការណ៍នេះដែរ​ ​បានកើតឡើង​នៅ​វេលាម៉ោង​១១ និង​៤០នាទី​យប់ ថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ចំណុច​ស្តុប​ ផ្សារ​ដើម​ថ្កូវ​ ផ្លូវ​២៧១​ សង្កាត់ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ ពីន្លែង​កើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ជាអ្នក​បើក​បរ​កង់បី​ឥណ្ឌា​ម្នាក់​ បានបើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ ពណ៌​ស​ ធ្វើ​ដំណើរ​តាមផ្លូវ​ ២៧១​ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ខណៈមកដល់ចំណុច​កើតហេតុ​ ក៏ស្រាប់តែ​បុរស​ម្នាក់​ វ័យប្រហែល​ជាង​៣០ ឆ្នាំ​ បានបើក​រថយន្ត​ម៉ាក់​ ហ៊ីយ៉ានដាយ​ ស្តារិច​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BA 3239 បានធ្វើដំណើរ​ក្នុង​ទិសដៅស្របគ្នា​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹងផងនោះ​ បានជ្រុលទៅបុក​ម៉ូតូ​កង់បី​ឥណ្ឌា​ ចំពីក្រោយ​ទាំងកម្រោល​ បណ្តាលឲ្យ​ម៉ូតូ​កង់បី​ ហោះ​ផ្លោង​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ កៀរ​​ដើមឈើ​ បណ្តាលឲ្យ​ រងការខូចខាត​ ក្រពិត​រួញ​ចូល​គ្នា​ ព្រមទាំង​ឲ្យ​អ្នក​បើក​បរ​ រងរបួស​តិចតួច​ និង​ខូចខាត​ទូរសព្ទ័​អស់​១គ្រឿង​ ។

ដោយ​ឡែក​ រថយន្ត​បង្ក រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​ តែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​បើក​បរ​ នោះទេ​ ហើយ​ភ្លាមៗនោះដែរ​ អ្នក​បើក​បរ​ ដែល​មាន​ជាតិ​ស្រវឹង​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅប៉ុស្តិ៍នគរបាល​ផ្សារដើមថ្កូវ​ផងដែរ​ ។

ក្រោយពេល​កើតហេតុ​ ដោយ​សារតែ​អត់​មាន​ដំណោះ​ស្រាយ​ រថយន្ត​ និង​ម៉ូតូ​កង់បី​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បានចុះ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕សុខាសែនជ័យ​


ចែករំលែក៖