ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រ បើកឆ្លងផ្លូវមិនបើកភ្លើងស៊ីញូ ត្រូវរថយន្តកូរ៉េបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិន បានបើករថយន្តហាយឡេនឌ័រឆ្លងផ្លូវ ដោយមិនបានបើកភ្លើងស៊ីញូ ត្រូវរថយន្តយីយ៉ាន់ដាយ បើកបុករងការខូចខាតទាំងសងខាង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ២៧១កែងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2AP 9804 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3B7121 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១​ ក្នុងទិសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពីចំហៀង ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ សម្របសម្រួលទៅភាគីទាំងសងខាង ទើបព្រមយករថយន្តទៅជួសជុលខ្លួនឯង ៕ សុខាសែនជ័យ​


ចែករំលែក៖