ភ្នំពេញ៖ បុរសស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុករះរបាំងថ្មចែកទ្រូវផ្លូវនៅ ស្តុបប្រលានយន្តហោះថ្មីបាក់អស់១កង់ និងវៀច១៥កង់ រថយន្តបង្កខ្ទេចផ្នែកខាងមុខខាងឆ្វេង តែមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុកាណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលង អាធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបប្រលានយន្តហោះពោធិចិនតុង តាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក ហ្វតរ៉ែនចឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-9869 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុរះរបាំងថ្មចែកទ្រួងផ្លូវបណ្តាលឲ្យបាក់១កង់ និងវៀច១៥កង់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខខាងឆ្វេងទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ