ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿន បុកបង្កាន់ដៃស្ពានរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសពីរនាក់បងប្អូន ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ​ឆ្នាំ២០១៩​ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ​ សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសពីរនាក់បងប្អូនជិះម៉ូតូមួយគ្រឿងម៉ាក ស្កូបពី ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1AB 7044 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១​ ឡើងលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យស្រវឹង ទើបរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោកក្បាលរងរបួសអ្នកឌុបធ្ងន់ ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ៕ សុខាសែនជ័យ​


ចែករំលែក៖