ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីរូបស្រស់ម្នាក់ បើករថយន្តរវល់ចុចទូរស័ព្ទជ្រុលទៅបុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីរូបស្រស់ម្នាក់ បើករថយន្តឡិចសុី RX330 មួយគ្រឿងរវល់តែចុចទូរសព្ទ័ បានជ្រុលទៅបុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យបណ្តាល រថយន្តខូចខាតយ៉ាងដំណំ ចែកខឿនក្បាលស្ពានខូចខាតតិចតួច ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចចុង ស្ពានអាកាស្ទឹងមានជ័យខាងកើត ស្ថិតនៅតាមបណ្ដោយផ្លូវ មុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចសុីស RX330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AF-7978 បើកបរដោយស្ត្រីរូបស្រស់ម្នាក់ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងលើរវល់តែចុចទូរសព្ទ័ បណ្តាលរថយន្ត រេចង្កូតមកស្ដាំដៃបានបុកខឿនក្បាលស្ពាន យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។

ចំណែកខឿនក្បាលស្ពាន ខូចខាតបន្តិចបន្ទូច ។

ក្រោយកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កមកស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការនគបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖