ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យម្នាក់ លួចគាស់ផ្ទះយកសម្ភារទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា ជនសង្ស័យម្នាក់ដែលលួចគាស់ទម្លុះផ្ទះលួចសម្ភារក្នុងបូទិក ស្ថិតនៅភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីទី០២ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធី ទៅផ្ដន្ទាទោសនៅតុលាការ វត្ថុតាងដែលដកហូតបានពីជនសង្ស័យបានប្រគល់ជូនជនរងគ្រោះយកទៅថែរក្សា និងប្រើប្រាស់វិញទាំងអស់រួចរាល់ហើយ ។

អធិការនគរបាលក្រុងសៀមរាបអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងសៀមរាប មេត្តាជ្រាបថា: នៅពេលហាង ឬបូរី លំនៅឋាន ភូមិគ្រឹះ និងផ្ទះបិទទ្វារទុកចោលរយះយូរ ឬខ្លីនៅពេលលោកអ្នកអញ្ជើញទៅដើរលេង ទៅស្រុកកំណើតឬទៅបុណ្យទាន សូមមេត្តាមករាយការណ៍ជូនដល់នគរបាលប៉ុស្ដិ៍ក្នុងភូមិសាស្ត្រខ្លួនរស់នៅឲ្យបានដឹងផង ដើម្បីខាងប៉ុស្ដិ៍នគរបាលរដ្ឋបាលរៀបចំកម្លាំងល្បាតយាមការពារថែរក្សាទ្រព្យសម្បត្តិជូន កុំឲ្យជនទុច្ចរឹតចូលគាស់ទម្លុះទម្លាយយកសម្ភារ និងវត្ថុមានតម្លៃរបស់លោកអ្នកបងប្អូនប្រជាពលរដ្ឌ ។

លោក ឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី


ចែករំលែក៖