ភ្នំពេញ៖ កម្លាំងនគរបាលស្នងការាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ចុះប្រតិ្តបត្តិការបង្រ្កាបទីតាំងក្លឹបលុច្សសារីមួយកន្លែង កាលម៉ោងជិត៣រំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ថោយផ្លូវ២១៤ កែងនឹងផ្លូវ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងប្រត្តិបត្តិការនេះ ដោយមានការបញ្ជាពីឯឧត្តមសថេងស្នងការាជធានីភ្នំពេញ និងបានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញបានពទ្ធ័ក្លឹបលុច្សសារី និងឆែកឆេរព្រមទាំងបិតក្លឹបនេះតែម្ថង ។
ក្នុងការឆែកឆេរនោះកម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រីជាង៤០០នាក់ ដាក់រថយន្តក្រុងសាលារាជធានីភ្នំពេញចំនួន៦គ្រឿង ។ ទីតាំងក្លឹបលុច្សសារីមានជាច្រើនបន្ទប់ក្នុងមួយបន្ទប់ដាក់មនុស្សបានចំនួន៤០នាក់ និងមាន២ជាន់ ។
បច្ចុប្បន្នបន្ទាប់ពីត្រួតពិនិត្យក្លឹបនេះរួច បានរកឃើញសារធាតុញៀនមួយចំនួន ចំណែកមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួន បញ្ជូន តាមរថយន្តក្រុងសាលារាជធានី ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំជំនាញធ្វើតេស្តពិនិត្យទឹកនោម រកសារធាតុញៀន និងបែងចែកតាមប្រភេទបទល្មើសដែលពាក់ព័ន្ធ ដើម្បីកសាងសុំណំរឿងបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ