ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀនម៉ាទឹកកកចំនួន១៥កញ្ចប់ នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកចំនួន១៥កញ្ចប់ យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង រិទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៥កញ្ចប់ (១៤កញ្ចប់តូច និង១កញ្ចប់ធំ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ នគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពលក់ថ្នាំញៀន នៅចំណុចដីឡូត៌មួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ បន្ទាប់ពីសមត្ថកចិច្ចទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាខ្មៅ ចុះបង្រ្កាបឃាត់ខ្លួន រួចឆែកឆេរជនសង្ស័យ បានរកឃើញថ្នាំញៀនចំនួន១៥កញ្ចប់ ដែលនៅនឹងខ្លួន ឈានដល់ចាប់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ថ្នាំញៀនខាងលើនេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនម្នាក់មិនស្គាល់ឈ្មោះ ក្នុងតម្លៃ ៣០០,០០០រៀល ដើម្បីយកមករំលែកដាក់កញ្ចប់តូចៗទុកលក់បន្ត ៕ ស្អាងជ័យ


ចែករំលែក៖