ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនស្រវឹងស្រាជោកបើកថយន្ត Range Rover បុកម៉ូតូម៉ាកសង់ស្លាប់ពីនាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានបាត់បង់ជីវិតភ្លាម នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់់ពីបានបុរសជនជាតិពីរនាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើកម៉ាក Range Rover មួយគ្រឿងជែងទៅបុកម៉ូតូចំពីមុខពេញទំហឹង ផ្លោងទៅតាមចិញ្ចើមផ្លូវផ្ងារជើងឡើងលើ ។

ហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦២ កែងនឹងផ្លូវប្រឡាយ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនរងគ្រោះទី១៖ មានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ មុខរបរជាងដែកនៅម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះទី២ មិនស្គាល់អត្តសញ្ញាណនោះ ទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែង កើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសជនជាតិម្នាក់រួមនឹងបុរសជនជាតចិនម្នាក់ទៀតស្រវឹងស្រា ឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2R-0777 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជែងមកខាងឆ្វេងដៃជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ស៊េរី២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-0788 ជិះដោយបុរសពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ និងម៉ូតូទៅតាមចិញ្ចើមផ្លូវស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំណែកជនជាតិចិនបើករថយន្តបង្កទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ។ សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគលជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា


ចែករំលែក៖