ខេត្តសៀមរាប៖ មួយរយះពេលចុងក្រោយនេះទទឹង និងតំលៃដីស្ទុះឡើងថ្លៃឈ្មួញសម្រុកចាក់ដីយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យ ប្រព័ន្ធប្រឡាយទឹកតាមដងផ្លូវក្រវាត់ក្រុងសៀមរាបត្រូវគេចាក់លុបយ៉ាងរំភើយដោយមិនខ្វល់ពីផលប៉ះពាលអ្វីទាំងអស់ ធ្វើឲ្យពលរដ្នរិះគន់ទៅលើអាជ្ញាធរពេញទំហឹងថា ពិតជាអសមត្ថភាពក្នុងការគ្រប់គ្រងក្នុងដែនដីរបស់ខ្លួន និងបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញធ្វើៗតាមចិត្ត ដោយគិតតែប្រយោជន៍បុគ្គល មិនគិតពីប្រយោជន៍សារធារណៈនោះឡើយ ។
ជាក់ស្ដែងប្រព័ន្ធប្រឡាយបង្ហូរទឹកជាប់ និងដងផ្លូវក្រវាត់ក្រុងចាប់ពីស្ពាន់វត្តកុងមុច រហូត ផ្លូវកែងជន្លង ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានគេពិនិត្យឃើញថាស្ទើរគ្រប់កន្លែង ត្រូវបានឈ្មួញចាក់ដីលុប មិនធ្វើប្រព័ន្ធលូរឬ មិនដាក់លូរ បែរជាចាក់ដីលុបកាត់ផ្ដាច់ចរន្ដទឹក និងមានកន្លែងខ្លះចាក់ដីហូរហៀរមកលើផ្លូវយ៉ាងអនាធិតេយ្យ ។
ពាក់ព័ន្ធ និងការចាក់ដីយ៉ាងអនាធិបតេយ្យនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា លោកបានឲ្យ អាជ្ញាធរសង្កាត់ទៅហាម និងបញ្ឈប់សកម្មភាពនោះសិន ព្រមទាំងណែនាំ និងធ្វើកិច្ចសន្យាផងដែរ ៕ ប៊ុនរិទ្ធី