ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់ក្រោយពិនិត្យឈាម​រួច​គ្រូពេទ្យ​ប្រាប់ថា​ ឲ្យ​ថែ​សុខភាព បែ​រជា​នឹកស្មានថា​ ខ្លួន​ផ្ទុកមេរោគ​ហ៊ី​វចងក​សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ម្នាក់ ក្រោយពី​ទៅពិនិត្យ​សុខភាព តេស្ត​ឈាម​ហើយ គ្រាន់តែ​គ្រូពេទ្យ​ប្រាប់ថា​ឲ្យ​ថែ​សុខភាព បែ​រជា​នឹកស្មានថា​ ខ្លួន​ផ្ទុកមេរោគ​ហ៊ី​វ បែកគំនិត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​៥៩ ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។ ​

​យុវជន​ដែលធ្វើអត្តឃាតខ្លួនឯងមាន ឈ្មោះ កឹម ចាន់​រិទ្ធី អាយុ​២៨​ ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។ ​

ប្រភពព័ត៌មានបានឲ្យដឹងថា មុន​កើតហេតុ យុវជនដែលធ្វើអត្តឃាតខ្លួនឯងមានអការៈ​ ចេញ​កូនកណ្តុរ ហើម ក ប៉ុន្មាន​ថ្ងៃ​មកហើយ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ក៏បាន​សុំ​លុយ​ម្តាយ ទៅពិនិត្យ​សុខភាព តេស្ត​ឈាម លុះ​វិល​ត្រឡប់មកវិញ គ្រាន់តែ​ប្រាប់ថា គ្រូពេទ្យ​ឲ្យ​ថែ​សុខភាព ហើយ ក៏​ស្ងៀមស្ងាត់​តែម្នាក់ឯង​ទៅ គ្មាន​អ្នកណា​សួរដេញដោល រហូតដល់​ម៉ោង​ ស្រាប់តែ​ប្រទះឃើញ យុវជន​រូបនេះ​ចងក​សម្លាប់ខ្លួន​ទៅហើយ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្តែង ។ ​

តាមការ​សន្និដ្ឋាន​ក្រៅផ្លូវការ យុវជន​នេះ ក្រោយពី​ពិនិត្យ​សុខភាព តេស្ត​ឈាម​ហើយ គ្រូពេទ្យ​ផ្តាំ ឲ្យ​ថែ​សុខភាព សង្ស័យ​នឹកគិត​ស្មានថា​ខ្លួន​ផ្ទុកមេរោគ​ហ៊ី​វ ទើប​ភ័យ​ខ្លួនរហូត​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួនទៅវិញ ។ ​ ​តែបើ​តាម​ការពិនិត្យ កោសល្យវិច័យ​ពី​សមត្ថកិច្ច​ជំនាញ គ្រូពេទ្យ ឃើញថា​យុវជន​រូបនេះ​ពិតជា​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ពុំមាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖