ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយក រដ្ឋមន្រ្ដីកម្ពុជា បានផ្ញើសារជូនជនរួមជាតិជាទីគោរព ស្រឡាញ់ដែល មានខ្លឹមសារដូចខាងក្រោម៖
ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់
បងប្អូនជនរងគ្រោះដែលបណ្តាលមកពី
ការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុ
សប្បុរសជនបានបន្តចូលរួមដោយគិត
ត្រឹមម៉ោង៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី2,368,400$
ដល់2,512,821$។
ដោយដក300,000$ចែកជូនអ្នករបួស
ថវិកានៅសល់កើនពី2,068,400$
ដល់2,212,821$សម្រាប់ចែកជូនអ្នក
ស្លាប់ចំនួន២៨នាក់បានកើនឡើងពី
73,870$ដល់79,001$សម្រាប់សព
ម្នាក់(នៅសល់៣២សេន)។ប្រសិន
គិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ
និងសម្តេចម៉ែជាទីគោរពសក្ការះព្រមទាំងថវិកាពីសំណាក់រដ្ឋសភា
ព្រឹទ្ធសភារាជរដ្ឋាភិបាល កាកបាទក្រហមនិងសប្បុសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន
លើសពីជាង៩មុឺនដុល្លាឬជិត៤០០លាន
រៀលដែលជួយសម្រាលការលំបាកដល់
ក្រុមគ្រួសារដែលនៅរស់។
ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។
សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពី
សំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយ
តម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់
នូវមេដាយមាសមួយគ្រឿងម្នាក់។
សម្រាប់ថវិកាខ្ញុំបានឧបត្ថម្ភម្នាក់100$
ជាបុរសនិង200$ជានារីរួចហើយនិងបន្ថែមជូន
100$ម្នាក់ទៀតទាំងបុរសនិងនារីនៅ
ពេលទទួលមេដាយមាសនាពេលខាងមុខ។
ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពី
សប្បុរសជនចាប់ពីពេលនេះតទៅនិង
សូមអរគុណជនរួមជាតិទាំងក្នុងនិងក្រៅ
ប្រទេសដែលជួយឈឺឆ្អាលជាមួយជន
រងគ្រោះ។
(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕