ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរព្រមទាំងដកហូតម៉ូតូ៣គ្រឿងរួម និងសត្វជ្រូក៥ក្បាល បញ្ជូនមកមន្ទីរជំនាញចាត់ការតាមច្បាប់ ។
ការឃាត់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង០៥នាទីយប់ នៅថ្ងៃទី២៨ ខែមិថុនា ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចស្រុករំដួលបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនថ្នាធ្នង់ កម្លាំងយោធាការពារព្រំដែន និងមន្ត្រីបសុសត្វស្រុករំដួលមានការសង្ស័យបាន ចុះបង្ក្រាបករណីជួញដូរសត្វជ្រូកឆ្លងដែនខុសច្បាស់ពីប្រទេសវៀតណាម ។
ប្រភពបន្តថា ខណៈនោះក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងម៉ូតូ៣គ្រឿង និងសត្វជ្រូក៥ក្បាល ផងដែរ ។
បើតាមមន្ត្រីពេទ្យសត្វស្រុករំដួលបានឲ្យទៀតថា ក្រោយពីរសមត្ថកិច្ចសាកសួរជនទាំង៣នាក់ឆ្លើយថា ជ្រូកទាំង៥ក្បាលនេះ ជារបស់ឈ្មោះ ឃួន សាត ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកតែប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា ក្រោយពីធ្វើសាកសួររួច មន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង មកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពិនិត្យ និងចាត់ការតាមច្បាប់ ៕ យឹម សុថាន