ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក-អ៊ីស្រាអែល កំពុងតែជំរុញឲ្យអ៊ីរ៉ង់ក្លាជាប្រទេសបរមាណូទី​១០នៅលើពិភពលោក​

ចែករំលែក៖

បច្ចុប្បន្ន នៅលើពិភពលោក មាន​៩ប្រទេស មានគ្រាប់បែកបរមាណូ ហើយប្រទេសចុងក្រោយ ដែលមានគ្រាប់បែកបរមាណូនោះ គឺកូរ៉េខាងជើង ។ ដោយសារតែរងការគំរាមកំហែងពីអាមេរិក ដោយយោធា ទើបជំរុញឲ្យកូរ៉េខាងជើង ត្រូវតែខិតខំប្រឹងប្រែងផលិតសព្វាវុធ​ ដើម្បីការពារខ្លួន ក្នុងនោះមានអាវុធបរមាណូជាដើម​ ។

នៅពេលនេះ អ៊ីរ៉ង់ក៏ដូចគ្នានេះ អាចឈានដល់ដំណាក់កាលផលិតបរមាណូ ដើម្បីការពារការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល ។

កាលពីថ្ងៃទី​៣ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក​ Hassan Rouhani ​បានបញ្ជាក់ថា អ៊ីរ៉ង់​នឹងបង្កើនការ​ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ​​លើសពីកម្រិត អនុញ្ញាត នៅពេលដែលអាមេរិកកំបន្តដាក់គំនាបទៅលើប្រទេសនេះ ។ ជាមួយគ្នានោះ ប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវនាវដល់ បណ្តាមេដឹកនាំអឺរ៉ុប មានវិធានការទប់ស្កាត់អាមេរិក ។

អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតគ្រាប់បែកបរមាណូ​ ហើយពេលនេះអ៊ីរ៉ង់ អាចនឹងចាប់ផ្តើមដំណើរការផលិតអាវុធ ទាំងនោះប្រសិនបើអាមេរិក នៅតែគំរាមកំហែងដោយយោធា ។ បើអ៊ីរ៉ង់ផលិតបរមាណូ គឺជាកំហុសរបស់អាមេរិក មិនមែនកំហុសរបស់អ៊ីរ៉ង់នោះឡើយ ។ តាមច្បាប់ប្រទេសដែលមានអធិបតេយ្យ គឺមានសិទ្ធិការពារខ្លួន​រួចផុតពីការគំរាមកំហែងវាយប្រហារពីសត្រូវ​ ។

បច្ចុប្បន្ន ពិភពលោកទាំងមូល មាន​ ៩ ប្រទេស មានអាវុធបរមាណូ ហើយចំនួនអាវុធបរមាណូដែលប្រទេសទាំងនោះ ​អាចបំផ្លាញភពផែនដីទាំងមូល ឲ្យក្លាយទៅជាភពគ្មានមនុស្ស សត្វ និងរុក្ខជាតិ ។ នៅពេលនេះ សហគមន៍អន្តរជាតិបារម្ភ ខ្លាចអ៊ីរ៉ង់ គឺជាប្រទេសទី​១០ មានអាវុធបរមាណូ ដោយប្រទេសនេះកំពុងតែចម្រាញ់សារធាតុសម្រាប់ផលិតបរមាណូ ។

ក្នុងចំណោមប្រទេសទាំង​៩ ដែលមានគ្រាប់បែកបរមាណូ​ អាចវាយប្រហារទៅលើគោលដៅនានាជុំវិញពិភពលោក ហើយជាប្រទេស​ចុងក្រោយគេ​មានគ្រាប់បែកបរមាណូ ។

ខាងក្រោមនេះ ជាប្រទេសដែលមាន គ្រាប់បែកបរមាណូ​ ចំនួនតិចទៅច្រើន៖

– កូរ៉េខាងជើងជាប្រទេស ទើបតែបង្កើនប្រមាណ​៧០ឆ្នាំកន្លងមក​ ស្ថិតនៅក្នុង​«ក្លឹបប្រទេសមានបរមាណូ»មិនចាញ់ប្រទេសមហាអំណានោះឡើយ ។ ប្រទេសនេះប្រឈមនិងការដាក់ទណ្ឌកម្ម គ្រប់ ផ្លូវ ទាំងអស់ ពីសហគមន៍អន្តរជាតិ ប៉ុន្តែកូរ៉េខាងជើង នៅតែអាចផលិតបានគ្រាប់បែកបរមាណូពី​១០ទៅ២០ អាចបំពាក់លើមីស៊ីលឆ្លងទ្វីបវាយប្រហារដល់ទឹកដីអាមេរិក​ ។

-អ៊ីស្រាអែល ជាប្រទេសតូចមួយ ម្នាក់ឯង អាចប្រឆាំងនឹងបណ្តាប្រទេសទាំងអស់ក្នុងតំបន់ជម្ឈឹមបូព៌ា ។ បច្ចុប្បន្ន អ៊ីស្រាអែលមានគ្រាប់បេកបរមាណូ ប្រមាណ​៨០គ្រាប់​ ។

-ឥណ្ឌា ជាប្រទេស ស្ថិតនៅក្នុងក្លឹបប្រទេសមានបរមាណូ ដោយឥណ្ឌាមានគ្រាប់បែកបរមាណូ ប្រមាណ​១៣០-១៤០គ្រាប់ ។ ប៉ុន្តែឥណ្ឌា មានច្បាប់មិនវាយប្រហារបរមាណូ ទៅលើប្រទេសផ្សេងទៀត មុននោះឡើយ ពេលឥណ្ឌារងការវាយប្រហារដោយបរមាណូ ទើបអាចវាយប្រហារសងសឹកវិញដោយបរមាណូដូចគ្នា​ ។

-ប៉ាគីស្ថាន ជាប្រទេសដែលទើបតែចាប់ផ្តើមស្រាវជ្រាវនិងផលិតបរមាណូ នៅក្នុងឆ្នាំ​១៩៧២ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី​ Zulfikar Ali Bhutto ។ បច្ចុប្បន្ន ប៉ាគិស្ថាន មានបរមាណូ ប្រមាណពី​១៥០-១៦០គ្រាប់ ។

-ចិន​ជាប្រទេសលំដាប់ទី៥មហាអំណាចបរមាណូ ដែលពិភពលោកទទួលស្គល់ មហាអំណាចបរមាណូទាំង​៥នៅលើពិភពលោក​ ។ ចិនបានសាកល្បងបរមាណូចុងក្រោយគេបង្អស់នៅឆ្នាំ​១៩៩៦ ។ បច្ចុប្បន្នចិនមាន ក្បាលគ្រាប់បរមាណូ ២៨០គ្រាប់ ហើយចិនកំពុងតែ បន្ថែមចំនួនក្បាលគ្រាប់បរមាណូរបស់ខ្លួន ។

-អង់គ្លេស​ ជាប្រទេសលំដាប់ទី​៤​នៃប្រទេសមហាអំណាចបរមាណូលើពិភពលោក ។ អង់គ្លេសក្បាលគ្រាប់បរមាណូ​២០០គ្រាប់ ក្នុងនោះមាន​១២០គ្រាប់បានដាក់ឲ្យដំណើរការក្នុងជួរកងទ័ព ។

-បារាំង មានគ្រាប់បែកបរមាណូ សរុប​៣០០គ្រាប់ ក្នុងនោះមាន​២៨០គ្រាប់ បានដាក់ឲ្យដំណើរការនៅក្នុងជួកងទ័ព ។ បារាំងបានដាក់ឲ្យដំណើរការ តាំងពីឆ្នាំ​១៩៥០ ។

-អាមេរិក ជាប្រទេសបរមាណូលំដាប់ទីពីរនៅលើពិភពលោក ។ បច្ចុប្បន្នអាមេរិកមានបរមាណូ​សរុប​៦១៨៥គ្រាប់ ក្នុងនោះ មានក្បាល់គ្រាប់បរមាណូ ដល់ទៅ​១៧៥០​ដាក់ដំណើរការនៅក្នុងជួរកងទ័ព ។ តាំងពីឆ្នាំ​១៩៤៥ មក អាមេរិក​បានផលិតក្បាលគ្រាប់ គ្រប់ប្រភេទ ទាំង ក្បាលគ្រាប់បរមាណូសរុបរហូតដល់​៧មឺនគ្រាប់ គឺច្រើនជាង បណ្តាប្រទេសជុំវិញពិភពលោក បូកបញ្ជូលគ្នា​ទៀតផង ។

-រុស្ស៊ី គឺជាប្រទេស ដែលមាន​គ្រាប់បែកបរមាណូច្រើនជាងគេបំផុតលើពិភពលោក​សរុបមាន​៦៥០០ ក្នុងនោះមាន​១៦០០គ្រាប់ដាក់ដំណើរការ ក្នុងជួរកងទ័ព ។ ចាប់តាំងពីឆ្នាំ​១៩៤៩​ដល់ឆ្នាំ​១៩៩១​ស៊ូវៀតផលិតបានក្បាលគ្រាប់គ្រប់ប្រភេទ ក្នុងនោះមានទាំងបរមាណូ សរុប ៥ម៉ឺន៥ពាន់គ្រាប់៕


ចែករំលែក៖