ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីសិស្សសាលាវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដួលសន្លប់ដោយគ្មានមូលហេតុ ។
ប្រភពរបាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា សិស្សដួលសន្លប់ដោយគ្មានមូលហេតុខាងលើមានចំនួន ០៦នាក់ បានបញ្ជូនទៅសង្រ្គោះភ្លាមៗ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីខាងលើក្រុមគ្រូពេទ្យកំពុងមមាញឹកក្នុងការព្យាបាល និងបន្តកិច្ចសហការអំពីមូលហេតុនៅឡើយ ៕ បុឹម ពិន