ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុក​ម៉ូតូ ស្លាប់ និងរបួស​៤នាក់​នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុច ជិតមន្ទីរសាធារណការខេត្ត (ឃ្លាំងលើ) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង៤ល្ងាច ថ្ងៃ៧ ខែកក្កដា​ ឆ្នាំ២០១៩ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HOWO ពណ៌ ក្រហម ពាក់ស្លាក លេខ AT07-3-0119 អ្នកបើកបរឈ្មោះ អ៊ុន សួស ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី លិច ឆ្ពោះទៅ កើត លុះមកដល់ចំណុចខាងលើ បានគៀរលើកទី១ នឹងម៉ូតូ ០១គ្រឿងម៉ាក ZOOMER ពណ៌ ក្រហម-ខ្មៅ គ្មានស្លាក លេខ អ្នកបើកបរឈ្មោះ លឹម កាសា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ រួចរថយន្តបង្កបានបើកបន្តទៅមុខ បុកលើកទី២ នឹងម៉ូតូ ០១គ្រឿងម៉ាក HONDA FUTURE ពណ៌ ក្រហម-ខ្មៅ គ្មានស្លាក លេខ អ្នកបើកបរឈ្មោះ ណុប ធារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនML រួមដំណើរមួយគ្រួសារមានគ្នា ០៣នាក់ ៖ ១, ឈ្មោះ ស្រី ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ ២, ឈ្មោះ ផុន ស្រីល័ក្ខ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស ៣, ឈ្មោះ ផុន ស្រីលាភ អាយុ ១០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅ ស្របគ្នាទាំងអស់ ។

សមត្ថកិច្ចបញ្ជាក់ថា តុល្យការគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ និងរងរបួសមនុស្ស ០៣នាក់ ៖ ១, ឈ្មោះ ស្រី ផល្លា ប្រពន្ធអ្នកបើកបរម៉ូតូ HONDA FUTURE ស្លាប់នៅនឹងកន្លែងកើតហេតុ ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ២, ឈ្មោះ ផុន ស្រីល័ក្ខ ភេទស្រី អ្នករួមដំណើរលើម៉ូតូ HONDA FUTURE រងរបួសស្រាល ។ ៣, ឈ្មោះ ផុន ស្រីលាភ ភេទស្រី អ្នករួមដំណើរលើម៉ូតូ HONDA FUTURE រងរបួសស្រាល និង៤, ឈ្មោះ លឹម កាសា ភេទស្រីអ្នកបើកបរម៉ូតូ ZOOMER រងរបួសស្រាល ជនរងគ្រោះទាំងបី បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តបង្ក បាននាំមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរបន្ត ។

រីឯវត្ថុតាង រថយន្តធុនធំ ០១គ្រឿង និងម៉ូតូ ០១គ្រឿងសមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖