ខេត្តកំពង់ធំ៖ សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ្ឌ ក្នុងខេត្តកំពង់ធំ ត្រូវបានគេដឹងថា បានបើកដំណើរការរាប់ឆ្នាំមកហើយ រហូតដល់ពេលនេះ ក្នុងនោះត្រូវបានគេស្គាល់ម្ចាស់សិប្បកម្មយ៉ាងច្បាស់គឺ ឈ្មោះ លឹម ភ័ណ មានមុខងារតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ដែលបានផលិតទឹកក្រូចក្លែងក្លាយ នៅបំពានច្បាប់ ។
ការរកឃើញនេះ បន្ទាប់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ្ឌ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ .០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយរកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះឆែកឆេររកឃើញទឹកក្រូចក្លែងក្លាយជាច្រើនប្រភេទរួចមក ម្ចាស់សិប្បកម្ម ឈ្មោះលឹម ភ័ណ្ឌ កំពុងរត់គេចខ្លួន តើការរត់គេចខ្លួននេះបានរយះពេលប៉ុន្មាន ? ខណៈមហាជនកំពុងតែតាមដានមើលថា តើបុគ្គលរូបនេះ អាចគេចផុតពីសំណាញច្បាប់ដែរឬទេ? ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានផ្ដល់បទសម្ភាសតាមប្រព័ន្ធតេលេក្រាមថាទីតាំងសិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ្ឌ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ ត្រូវបានបិទទីតាំងសិប្បកម្មហើយ ៕ ប៊ុនរិទ្ធី