ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-រងរដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យចំណុះជំនាញទាំងអស់ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង១១ លោក លោកស្រីប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ លោកប្រធានផ្នែកប្រជាការពារខណ្ឌ និង លោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ផងដែរ ។
ក្នុងនោះ លោកប្រធានអង្គប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១-មតិស្វាគមន៍បើកអង្គប្រជុំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ
២-ការងារសន្ដិសុខ សុវត្ថិភាពសង្គម៖
ក/-ការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន (ការជួញដូរ ចែកចាយ និងប្រើប្រាស់) ។
ខ/-ការទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ល្បែងអនឡាញ…) ។
៣-លទ្ធផល នៃការអនុវត្តសេចក្ដីណែនាំលេខ ០១៣/១៨សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងការប្រគល់-ទទួល ការងាររៀបចំសណ្ដាប់ធ្នាប់ជូណគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ទទួលខុសត្រូវ ។
ក/-ការសង់រោងបុណ្យ រោងអាពាហ៍ពិពាហ៍លើដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ។
ខ/-ការដាក់តាំងសម្ភារៈ លក់ដូរគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ ។
គ/-ការធ្វើអាជីវកម្មលក់រថយន្ដ លក់សំបុត្ររថយន្ដ និងរថយន្ដដឹកអ្នកដំណើរ ដែលមានផ្ទះ ១-២ល្វែង ក្នុងសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។
ឃ/-រថយន្ដធន់ធំ ចេញ-ចូលក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
ង/-ការហ៊ុំព័ទ្ធការដ្ឋាន និងការទុកដាក់សម្ភារៈសំណង់នៅលើផ្លូវសាធារណៈក្នុងមូលដ្ឋាន ។
៤-ការងារគ្រប់គ្រងសំណង់ និងជនបរទេស
ក/-ការគ្រប់គ្រងសំណង់គ្មានច្បាប់អនុញ្ញាត ខុសលិខិតអនុញ្ញាត និង ការគ្រប់គ្រងស្ថិតិស្នាក់នៅក្នុង ខុនដូរ បុរី សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល វីឡា… ។
ខ/-ការងារគ្រប់គ្រងជនបរទេស ។
៥-ការជីកកប់បណ្ដាញក្រោមដី ក្នុងភូមិសាស្រ្ដសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។
៦-បញ្ហាផ្សេងៗ៖
ក/-ការចុះផ្សព្វផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
ខ/-ការចុះធ្វើវេទិកាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
គ/-ការចរាចរណ៍ឯកសារទូទៅពាក់ព័ន្ធការងារព័ត៌មានប្រតិកម្មរហ័ស លើផេកបណ្ដាញសង្គម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី, ផេក ឯកឧត្តម អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ផេក រដ្ឋបាលខណ្ឌដូនពេញ ។
៧-មតិបូកសរុប និងដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ៕ ស តារា