ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​ ដុត​បំផ្លាញរថយន្ដ​បា​កុង​ដឹកឈើ​ចំនួន​៧​គ្រឿង​ទៀត

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្ដ​បា​កុង​សម្រាប់​ស្ទួច​ឈើ​ដឹកចំនួច​៧​គ្រឿង ត្រូវបានអាវុធហត្ថ​ខេត្ត​ក្រចេះ ដុតបំផ្លាញចោល​ទៀត​ហើយ បន្ទាប់ពីកងកម្លាំងរកឃើញមាន​ក្រុមឈ្មួញយកមកលាក់ទុក​ក្នុង​ចម្ការក្រោយ​ផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ។

ការដុតបំផ្លាញចោលរថយន្តបាកុងដឹកឈើនោះ គឺលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះបានបញ្ជាឲ្យធ្វើឡើងនៅ​រសៀលថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ ​

ប្រភពពីអាវុធហត្ថ​ខេត្ត​ក្រចេះ​បានឲ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ​ស្នាក់ការ​សន្តិសុខ​៧០៨ ស្នាក់ការ​សន្តិសុខ​៧១០ និងអាវុធហត្ថ​ស្រុក​សំបូរ នៅ​យប់​ថ្ងៃទី​១២​ ខែ​កក្កដា ឆ្នាំ២០១៩​ ហើយ​ក៏ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​​កន្លែង​ទាំងអស់​តែម្តង ។ ​

​ប្រភពបន្ដ​ថា ការដុតបំផ្លាញរថយន្តចោលនោះ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​ពី​បើក​ប្រតិ​បត្តិការ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​មណ្ឌល​គី​រី​រួចមក ។ ​

ប៉ុន្តែខណៈនោះសមត្ថកិច្ចរកឃើញតែរថយន្តបាកុង យកទៅបំផ្លាញចោល ឯម្ចាស់វិញនោះ មិនអាចរកឃើញទេ ប្រហែលរត់គេចខ្លួនអស់ហើយមើលទៅ…? ៕ ជីវន្ត័


ចែករំលែក៖