ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ដូច្នេះថា៖
«អផ្សុកខ្លាំងណាស់ដោយមិនបានហាត់ប្រាណដូចពេលមុន។
ពេទ្យមិនបានហាមមិនឱ្យបើកកូនឡានទេដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។
ប្រជាជនបើកឡាននិងជិះម៉ូតូមិនដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ»៕