ភ្នំពេញ៖ បុរសម្នាក់បើករថយន្តនីសសាន់ ប្រភេទទេសចរណ៍ ស្លាកលេខរដ្ឋ មួយគ្រឿង បោះពួយយ៉ាងលឿនដល់ផ្លូវ បំបែកជាបួន មិនបង្អង់ល្បឿន ជ្រុលទៅបុករថយន្តតូយូតា ព្រូលមួយគ្រឿង បើកបរដោយបុរសម្នាក់ចំពាក់កណ្តាលពេញទំហឹង បណ្តាលរថយន្តព្រូសខ្ទាតទៅបោករូបចម្លាក់ដំរី ធ្វើអំពីថ្មតាំងនៅមុខផ្ទះប្រជាពលរដ្ឋខ្ទាត ប្រមាណជា២ម៉ែត្រ រងការខូចខាត និងបណ្តាលម្ចាស់រងយន្តព្រូលរងរបួស ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៣កែង និងផ្លូវ៣៣៨ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាមពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តនីសសាន់ប្រភេទទេសចរណ៍ ពណ៌សមួយគ្រឿងពាក់ស្លាកលេខ រដ្ឋ16-2-0227 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៨ទិសដៅពីជើងត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនកែង និងផ្លូវ១៩៣ មិនបង្អង់ល្បឿន បានជ្រុលរថយន្តតូយូតាព្រូលមួយគ្រឿង ពណ៌កណ្តុរប្រមេះពាក់ស្លាកលេខ ភ្នំពេញ 2AY-7706 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៣ ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តព្រូសផ្នែកខាងស្តាំ ពេញទំហឹងបណ្តាលខ្ទាតទៅបោក និងរូបចម្លាក់ដំរីធ្វើអំពីថ្មដាក់តាំងនៅមុខផ្ទះប្រជាពលរដ្ឋខ្ទាតប្រមាណជា២ម៉ែត្រ និងបណ្តាលម្ចាស់រថយន្តរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតតយ៉ាងដំណំដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមតក្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ