ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅខេត្តស្ទឹងត្រែង កើតមានយ៉ាងសកម្ម

ចែករំលែក៖

ដោយសំអាងលើហេតុផល​ថា កម្លាំងតិច មិនអាច​បង្ក្រាបបទល្មើសបាន ក្រុមមន្ត្រីជលផល​នៅខេត្តពោធិ៍សាត់ បណ្តោយឲ្យមានបទល្មើស​នេសាទ​យ៉ាងគគ្រឹកគគ្រេងនៅរដូវបិទនេសាទ ។ ប្រជាពលរដ្ឋរស់នៅឃុំអូរម្រះ ស្រុកសៀមបូក អះអាងថា អ្នកនេសាទ​អាចធ្វើសកម្ម​ភាព​ជាចំហរ​ដោយមិនមានមន្ត្រីជលផល​ចុះមកទប់ស្កាត់ ឬហាមឃាត់អ្វីនោះទេ ។ ត្រីប្រភេទកម្រជាច្រើន​ត្រូវបានអ្នកនេសាទល្មើសច្បាប់​ចាប់បាន និងយកទៅដាក់លក់នៅលើទីផ្សារ​ដោយសេរី ។ ពួកមន្ត្រីជលផល​ត្រូវបានអ្នកភូមិអះអាងថា ក្រៅតែពីអះអាងថា កម្លាំងតិច ក៏បានឃុបឃិតឲ្យមានបទល្មើសនេះដែរ ព្រោះតែដើម្បីផលប្រយោជន៍ ។

ប្រភពរាយការណ៍ថា លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង​មិនដែល​ធ្វើសកម្មភាពអ្វីជាដុំកំភួន ពាក់ព័ន្ធនឹងការបង្ក្រាប​បទល្មើសនេសាទនោះឡើយ ។ មានន័យថា ចងអ្នកណាធ្វើអីធ្វើទៅ លោកមិនដែលខ្វល់ ពោលគឺនៅតែក្នុងការិយាល័យ​យ៉ាងស្ងាត់ស្ងៀម ។ នៅពេលដែលមានការសួរនាំថា ហេតុអ្វីបានជាមិនបង្ក្រាប លោកបានត្រឹមតែឆ្លើយថា កម្លាំងតិច មិនអាចធ្វើសកម្មភាពបានគ្រប់ទីកន្លែង ។ ប៉ុន្តែបើតាមប្រភពអះអាងថា វាជាបញ្ហាផលប្រយោជន៍ ដែលពួកមន្ត្រីជលផល មិនបង្ក្រាប ដោយសំអាងលើកម្លាំងតិចនោះ ។ អ្នកភូមិនៅតំបន់នោះអះអាងថា បើមិនបង្ក្រាប​ឲ្យទាន់វេលាទេ ធនធានមច្ឆជាតិនៅតំបន់ភាគខាងលើ​នឹងត្រូវដាច់ផុតពូជជាមិនខានឡើយ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទន្លេទាំងបួនក្នុងខេត្តស្ទឹងត្រែងកំពុងទទួលរងនូវការគំរាមកំហែង នៃដំណើរឆ្ពោះទៅរកការរលាយផុតពូជមច្ឆជាតិ ព្រោះតែការព្រងើយកន្តើយរបស់មន្ត្រីជលផល ។ នាយខណ្ឌរដ្ឋបាលជលផល​ស្ទឹងត្រែង​ជាអ្នក​ទទួលខុសត្រូវមុនគេ ។ គេនិយាយថា មិនបាច់ចាំទៅមើល​បទល្មើសនៅក្នុងទន្លេនោះទេ ពោលគឺមើលតែក្នុងទីផ្សារខេត្តស្ទឹងត្រែងថា តើពូជត្រីអ្វីខ្លះដែលត្រូវគេចាប់យកមកលក់ជាចំហរ ។ ប្រការនេះ​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលជលផល ក៏ដូចជាក្រសួងកសិកម្ម​គួរពិនិត្យមើល​​បញ្ហាបទល្មើសនេសាទ​នៅខេត្តស្ទឹងត្រែងនោះផង ពីព្រោះថា បើរង់ចាំចំណាត់ការលោក​ទុំ នីរ៉ូ ដូចពឹងផ្កាយលើមេឃឯណោះ ៕


ចែករំលែក៖