ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះឡានមកកាប់នារីម្នាក់ ប្លន់ទូរស័ព្ទបានសម្រេចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈជនរងគ្រោះ កំពុងតែឈរចាំម៉ូយនៅមាត់ទន្លេ មុខអតីតក្លិប (ទ្រូហ្វេស) ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រស៊ីសុវត្ថិ កែង និងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងចុចទូរស័ព្ទ នៅលើសួនមាត់ទន្លេទល់មុខអតីតក្លឹប(ទ្រូហ្វេស) ស្រាប់តែមានរថយន្តកូរ៉ឡា ស៊េរី ឆ្នាំ៩៣ ពាក់ស្លាកលេខ (មិនចាំអក្សរ2034) និងមានភ្លើងខាងមុខភ្លឺ តែម្ខាង ជិះគ្នា២នាក់មកឈប់ ហើយសួរនារីរងគ្រោះ ពេលទៅដល់ ឃើញទូរស័ព្ទ នារីរងគ្រោះ សេរីទំនើបម៉ាក(OPPO) ក៏បានចាប់យកទូរស័ព្ទនារីរងគ្រោះ តែនាងមិនព្រមឲ្យ ក៏ដកកាំបិត ពីចង្កេះកាប់ទៅលើនារីរងគ្រោះមួយកាំបិតខាងក្រោយលើត្រគាក បណ្ដាលឲ្យមានឈាមហូរស្រោចខ្លួន ភ្លាមនោះជនសង្ស័យទាំង២នាក់ បើករថយន្តតាមផ្លូវព្រះស៊ីសុវត្ថិ ឆ្ពោះទៅផ្លូវ១៣ បាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានអ្នកស្គាល់គ្នាដឹកយកទៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩) ដើម្បីព្យាបាលរបួស ចំពោះហេតុការណ៍នេះ មិនរំខានដល់ដំណេកបងៗសមត្ថកិច្ចឡើយ ៕ ជ្រោយពេជ្រ