ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ ច្រានចោលព័ត៌មាន អំពីកិច្ចព្រម​ព្រៀងឲ្យយោធា​ចិនប្រើមូលដ្ឋានកងទ័ពជើងទឹករាម 

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានចេញ​សេចក្តី​បំភ្លឺ​ច្រានចោលយ៉ាងដាច់អហង្ការ​ ចំពោះព័ត៌មានប្រឌិតចេញផ្សាយដោយ​ សារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា​ បានចុះកិច្ចព្រម​ព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធា​ចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។
សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បានចាត់ទុកព័ត៌​មានប្រឌិតចុងក្រោយនេះថាជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
សម្តេចតេជោ​បាន​បញ្ជាក់​ថា​ គ្មានរឿងបែប​ នេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោ​ធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្ម​នុញ្ញរបស់កម្ពុជា»។
សម្តេចតេជោថា​“តើកម្ពុជាត្រូវការវត្តមាន​ យោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេ​ ដឹកនាំចិននោះ​ ឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
សម្តេចតេជោថា​សូមផ្តាំទៅក្រុមទាំងនោះ វិញថា​ «ល្មមឈប់ប្រើព័ត៌មានក្លែង» បន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើង​ ៕

ចែករំលែក៖