ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីបំភ្លឺច្រានចោលយ៉ាងដាច់អហង្ការ ចំពោះព័ត៌មានប្រឌិតចេញផ្សាយដោយ សារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានប្រឌិតចុងក្រោយនេះថាជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា គ្មានរឿងបែប នេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
សម្តេចតេជោថា“តើកម្ពុជាត្រូវការវត្តមាន យោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេ ដឹកនាំចិននោះ ឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
សម្តេចតេជោថាសូមផ្តាំទៅក្រុមទាំងនោះ វិញថា «ល្មមឈប់ប្រើព័ត៌មានក្លែង» បន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើង ៕