ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកបញ្ជាក់ថាអាកាសធាតុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នឹងវិលមករកភាពល្អប្រសើរឡើងវិញ ឯផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧតុ និយមបានចេញសេចក្តីជូនដំណឹងបញ្ជាក់នៅថ្ងៃអង្គារនេះថា ចាប់ពីថ្ងៃ ទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញ ខណៈបណ្ដាខេត្តខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននិងពីតិចទៅបង្គួរ ។ ចំពោះបាតុភូតធម្មជាតិវិញប ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹក និង ឧតុនិយមបានរកឃើញថា ជ្រលងសម្ពាធទាបដែលកន្លងមកបានស្ថិតនៅភាគខាង លើកម្ពុជា។ បច្ចុប្បន្នបានរំកិលចុះមកក្រោម ទន្ទឹមនឹងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម ។
ការព្យាករបានបង្ហាញអោយដឹងទៀតថា លក្ខណៈបែបនេះ នឹងធ្វើឲ្យ ក្នុងអំឡុង ពេលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩  ខែ កក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញមានដូចខាងក្រោម៖
១- បណ្ដាខេត្តភាគខាងលើ ភ្លៀងនឹងធ្លាក់បានល្អក្នុងកម្រិតពីមធ្យមទៅច្រើន ។ ឯភាពវាយប៉ាយក៏បានប្រសើរផងដែរ ។
២-បណ្តាខេត្ត និងរាជធានីនៅទំនាបកណ្តាលភាគខាងក្រោម នឹងមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ ។
៣- បណ្តាខេត្តជាប់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។
ចំពោះបាតុភូតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន ៕

ចែករំលែក៖