ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដូច្នេះថា ៖
«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?
សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវមកពីមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការ។
អរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។
ខ្ញុំសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ» ៕