ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ ចុះចោលប្រពន្ធពពោះ៤ខែ និងកូនប្រុសអាយុ៤ឆ្នាំម្នាក់ ទៅបង្កាត់ភ្លើងចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយស្រីថ្មី

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការភ្ញាក់ផ្អើលលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ ឈ្មោះ “Din Din” មានករណីប្ដីប្រពន្ធមួយគូ ដែលប្ដីជាមន្ត្រីនគរបាលនៅការិយាល័យពន្លត់អគ្គិភ័យ បានរៀបការជាមួយស្ត្រីជាប្រពន្ធតាមប្រពៃណី រហូតមានកូនប្រុស អាយុ៤ឆ្នាំម្នាក់ហើយ និងម្នាក់ទៀត កំពុងតែពពោះ៤ខែក្នុងផ្ទៃ បែរជាបុរសប្ដីបានចុះចោលប្រពន្ធកូន ទៅបង្កាត់ភ្លើងចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយស្រីថ្មីទៅវិញ តែទោះជាយ៉ាងណាស្ត្រីប្រពន្ធ បានស៊ូទ្រាំពពោះតែម្នាក់ឯង រហូតគ្រប់ខែសម្រាលបានកូនម្នាក់ទៀត ស្រាប់តែប្ដីទៅប្ដឹងតុលាការ សុំលែងលះប្រពន្ធថែមទៀតផង ។

ស្ត្រីជាប្រពន្ធឈ្មោះ យឺន ករុណា អាយុ២៨ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានាយកដ្ឋាន ព្រះបរមរាជវាំង ស្នាក់នៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកឯប្ដីឈ្មោះ អេង ឃាង អាយុ៣២ឆ្នាំមុខរបរមន្ត្រីនគរបាលពន្លត់អគ្គិភ័យ អាសយដ្ឋានផ្ទះលេខ៨០៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមគណនេយ្យហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធឈ្មោះ “Din Din” បានបង្ហោះរៀបរាប់សម្ដីចេញពីចិត្តកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ហើយថែមទាំងផ្ញើប្ដីឲ្យនារី ដែលជាប្រពន្ធក្រោយប្ដីរបស់ខ្លួនជួយមើលថែជំនួសខ្លួនផង ដែលមានខ្លឹមសារទាំងស្រុងថា “ល្អតែមើលស្អាតតែរូប សម្ដីថ្លៃ សម្ដែងសមនិយាយសម ពូកែសម្ដែង ទាំងស្រីទាំងប្រុស តែធាតុពិត អាប្រុសក៏ថោក មីស្រីវិញចរិកធូរថ្លៃ ខ្វះប្រុសយកប្ដីគេហើយសម្ដីបានទៀត អាប្រុសវិញសិតតែស្បថ មិនទាក់ទងធាតុពិត មើលទៅឡូយណាស់ សមណាស់ ធ្វើខ្លួនដូចអត់មានរឿងអី នាងអើយលោកអើយ មិនទាន់ចប់ទេ ហ៊ានធ្វើចឹងផង សាហាវទាំងប្រុសទាំងស្រីខ្លាំងជាងគេអាប្រុសខ្វះទំនួលខុសត្រូវ រមើលគុណ ស្រីល្អផ្ញើរប្ដីផងមើលថែម្នាក់ និងឲ្យល្អផង តិចទៀតទៅបានកូនពីរបី វាបញ្ចេញចរិកដើម ធ្វើដាក់នាងឯងវិញទៅប្រឹងតិចទៅនាង នាងឯងខ្លាំងតិចទៀត ទៅមានអ្នកខ្លាំងជាងនាងឯងទៀត ថោកណាស់មិនជេរ នាំឲ្យថោកមាត់ទេចាំទុកអាប្រុសចរិកធូថ្លៃ អ្នកឯងជេរកូនៗសិតតែកើតមកឲ្យងាប់ ឡូវអ្នកឯងបើកភ្នែកអ្នកឯងមើលទៅកូនខ្ញុំមេចវិញ ។ លោកឯងមានចិត្តកាច់សាហាវជាងសត្វតិរច្ឆាតទៀតយកទៅស្រីល្អថែប្រុសល្អរបស់នាងឯងផងទៅ រត់ចោលកូនតាំងពីកូនអាយុ៤ខែក្នុងពោះ កូនប្រុសបង អាយុ៤ឆ្នាំដោយសារនាងឯងដឹងហើយលឺហើយថា ម្នាក់ និងមានកូនប្រពន្ធ នាងឯងនៅតែទាក់ទង ហើយសម្ដីថ្លៃទៀត អាប្រុសវិញវក់ និងស្រី ទុកកូនប្រពន្ធដូចសត្វ មិនខ្វល់អាក្រក់រកលេខដាក់គ្មានទេលើលោក” ។

បើតាមគណនេយ្យ ហ្វេសប៊ុក របស់ឈ្មោះ “Bong Rothanak ” ដែលជាប្អូនបង្កើតស្ត្រីជាប្រពន្ធ បានបង្ហោះ ចែករំលែក អមជាមួយខ្លឹមសារបន្ថែមថា “មើលមុខឲ្យហើយចុះបងប្អូនប្រពន្ធធ្លាប់ឈាម ទាំងថ្លុតៗស្រែករកប្តី តែប្តីបែបជាដេកអោបស្រី ធ្វើមិនដឹង ប្រពន្ធរកការងារឲ្យល្អធ្វើមានបាន បែបជាបែកគំនិតមានស្រី ធ្វើបាបចិត្តប្រពន្ធដេកអោបស្រីហឺហា ធ្វើមិនដឹង ហើយដាក់ពាក្យ បណ្តឹងទារលែងប្រពន្ធទៅវិញ (ជួយគិតផងមើល)” ។

ជាចុងក្រោយ ស្ត្រីជាប្រពន្ធ សុំត្រឹមតែកូនទាំងពីរនាក់មកចិញ្ចឹមបីបាច់ថែរក្សាតែប៉ុណ្ណោះ ដោយការចំណាយផ្សេងៗ នឹងលើកឡើងក្នុងអំឡុងពេលកាត់ក្ដីនៅតុលាការ ៕ ស រស្មី


ចែករំលែក៖