ព័ត៌មានទាន់ហេតុការណ៍៖

អុជធូបសែនរវល់លាងកែវឆេះផ្ទះមួយខ្នង

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីមេម៉ាយម្នាក់ បានអុជធូបសែនថ្ងៃសីល នៅរានទេវតា លើផ្ទះរួចចុះមកលាងកែវនៅខាងក្រោម ស្រាប់តែឆេះកំប៉ុងជើងធូបរាលឆេះរានទេវតាយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អនប្រជាពលរដ្ឋជួយអន្តាគមន៍ តែមិនអាចគ្រប់គ្រងបាន ឆេះគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិប្លង់ដី និងប្លង់ផ្ទះ ។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩​ នៅភូមិស្នួលខ្ពស់​ សង្កាត់កំបូល​ ខណ្ឌកំបូល ។

ម្ចាស់ផ្ទះឈ្មោះហួតចន្ធូ​ ភេទស្រី អាយុ៥៨ឆ្នាំ​ មុខរបរកម្មកសិករ​ ជាស្ត្រីមេម៉ាយ​ រស់នៅភូមិ កើតហេតុខាងលើ ។

តាមការៀបរាប់ទាំងទឹកភ្នែករបស់ម្ចាស់ផ្ទះបានឲ្យដឹងថា​ មុនពេលកើតហេតុ រូបគាត់បានអុជធូបសែន ដោយសារថ្ងៃនេះ ជាថ្ងៃសីល​ ហើយបានចុះមកខាងក្រោមផ្ទះ ដើម្បីលាងកែវ ខណៈដែលលាងរួច រូបគាត់ក៏បានឡើងទៅលើផ្ទះវិញ ស្រាប់តែឃើញភ្លើងកំពុងឆេះភ្លាមនោះ រូបគាត់បានព្យាយាមពន្លត់ដោយមិនបានស្រែកហៅអ្នកជិតខាងនោះទេ ។

សាក្សីបន្តថា​ ដោយសារតែមិនអាចគ្រប់គ្រងបានភ្លើងឆេះកាត់តែខ្លាំងទៅឆោឡោស្រែហៅអ្នកភូមិមកជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់តែជាអកុសលភ្លើងបានលេបត្របាក់ផ្ទះគ្មានសល់អស់ទាំងទ្រព្យសម្បត្តិមួយចំនួនធំ​ និងប្លង់ដី និងប្លង់ផ្ទះ ដែលគាត់ទើបនឹងយកពីធនាគារ ឆេះគ្មានសល់ ។

ផ្ទះខាងលើ មានទំហំ​ទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ​ ធ្វើអំពីឈើលើ ថ្មក្រោម ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្កការគ្រោះអគ្គីភ័យខាងលើនេះ ប្រើប្រាស់អស់ឡានទឹកចំនួន៤គ្រឿង រថយន្តរបស់សាលាខណ្ឌកំបូលមួយគ្រឿង និងរបស់អង្គភាព៧១១ចំនួន៣គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារម្ចាស់អុជធូបសែនថ្ងៃសីល ហើយធ្លាក់កម្ទេចមកឆេះតែម្តង ។ ក្នុងនោះមិនមានមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ​


ចែករំលែក៖