ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងក្នុងពេលតែមួយ

ចែករំលែក៖

ភ្នំពេញ​៖​ ម៉ូតូ២គ្រឿង របស់កម្មករសំណង់ក្នុងការដ្ឋាន២កន្លែងផ្សេងគ្នា ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ ដោយសុវត្ថិភាព នៅ២កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ មួយគ្រឿង លួចនៅការដ្ឋានសំណង់ ជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ និងមួយគ្រឿងទៀត នៅការដ្ឋានសំណង់ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅម៉ោងជាមួយគ្នា នោះដែរ ។

ជនរងគ្រោះទី១ ឈ្មោះ ពោច ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជារី ភូមិព្រៃព្រីងត្បូង១ មានស្រុកកំណើត ភូមិចំបក់ថ្លឹង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ម៉ូតូដែលចោរលួចបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-3001 ។ ចំណែកជនរងគ្រោះទី២ ប្តីឈ្មោះ ទូច រី អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ប្រពន្ធឈ្មោះ ប្រាក់ ភ័ណ្ឌ អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិ បឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ម៉ូតូដែលបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-0429 ។ ករណីទី២នេះ ជនសង្ស័យលួច ខណ:ដែលជនរងគ្រោះ រវល់តែឡើងផ្សារដែក នៅការដ្ឋានសំណង់ ជាន់ទី១ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ ជារៀងរាល់ថ្ងៃគាត់បានទុកម៉ូតូនៅក្នុងការដ្ឋានដែលខ្លួនដោយចាក់សោ.កត្រឹមត្រូវលុះមកដល់ថ្ងៃកើតហេតុខណះកំពុងធ្វើការរួចក៏អើតមកមើលម៉ូតូស្រាប់តែបាត់មិនដឹងទៅណាទើបផ្អើលឆោឡោរកមិនឃើញរត់ប្តឹងនគរបាលជួយអន្តរាគមន៍តែ​ម្តង ៕ សុខាសែនជ័យ​


ចែករំលែក៖