ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ករណី​ ឆក់​ខ្សែ​ក

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ម៉ោង​៨​ព្រឹក ចំណុច​សួន​មនោ​រម្យ​ផ្លូវ​សហ​ពន្ធ​រុ​ស្សី​ ភូមិ​២​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ករណី​ ឆក់​ខ្សែ​ក​ ។ ​

សមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យ​ ឈ្មោះ​ ប៊ា​ន​ ឆៃ​យ៉ា​ ​ អាយុ​២០​ឆ្នាំ​ មុខរបរ​ ជាង​ថតរូប​ ស្នាក់​នៅផ្ទះ​អត់​ស្គាល់​លេខ​ ផ្លូវ​២០០៤​ សង្កត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ (​ពិនិត្យ​ទឹកនោម​គ្មាន​សារធាតុ​ញៀន​)​ ។ ​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ថា​យ​ យ៉ុ​ម​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ បុ​ខរ​បរ​ កម្មករ​រោងចក្រ​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវលំ​ ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹ​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ​

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​២​នាក់​បងស្រី​ ដោយ​បងស្រី​ជា​អ្នក​ឌុ​ប​ចេញពីផ្ទះ​ជួល​ គោលបំណង​មក​រក​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សារ​កណ្តាល​ ។ ​ លុះដល់​ចំណុច​សួន​មនោ​រម្យ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ពណ៌​ ស​ ០១​ឝ្រឿ​ង​ គ្មាន​ស្លាក​លេខ​ ពាក់អាវ​ ស​ ដៃ​វែង​ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ ពី​ជន​រង​គ្រោះ​បាន​សម្រេច​ ហើយ​បើក​ម៉ូតូ​គេចខ្លួន​ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ស្វែងរក​ លុះដល់​ចំណុច​មុខ​អាគា​លេខ​23​ ផ្លូវ​139​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ក៏​បានឃើញ​ជនសង្ស័យ​កំពុង​ឈប់​ម៉ូតូ​ដោះ​អាវ​ស​ដៃ​វែង​ចេញ​ ក៏​បាន​ឃាត់ខ្លួន​ រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​មនោ​រម្យ ​ និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ជនសង្ស័យ​ ។ ​

​វត្ថុ​តាង​ និង​សម្ភារ​ដកហូត​រួមមាន៖​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ ស្កុប​ពី​ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ​អាវ​ពណ៌​ស​ ដៃ​វែង​ ចំនួន​ ០១,​ កាបូបស្ពាយ​ចំនួន​០១,​ ទូរស័ព្ទ​ ០១​ គ្រឿង​ ម៉ាក​អា​ហ្វូ​ន​ សម្ភារ​បាត់បង់​រួម​មាន​ ៖​ ខ្សែ​ក​មាស​ ០១​ខ្សែ​ទម្ងន់​៥​ជី​ ។ ​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់កា​របន្តតាម​នីតិវិធី ​៕​ ជ្រោយពេជ្រ


ចែករំលែក៖