ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យុវជនម្នាក់សង្ស័យឆក់ទូរស័ព្ទជនជាតិចិន

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ ដោយសង្ស័យថា ជាមុខសញ្ញាឆក់ទូរស័ព្ទរបស់ជនជាតិចិន ។

ការឃាត់ខ្លួនយុវជនខាងលើបានធ្វើឡើង កាលពីវេលា២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ​ឆ្នាំ២០១៩​ នៅចំណុចមុខវត្តថាន់​ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ កង ឌីន​ណា​ ភេទប្រុស អាយុ២៣​ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់​ ស្នាក់នៅបន្ទប់ជួល មុខផ្សារអីអន​ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងល្បាតបានល្បាតក្នុងមូលដ្ឋានស្រាប់តែមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា​ មានជនសង្ស័យម្នាក់ជិះម៉ូតូ Fino ​ពណ៌ខ្មៅលាយស​ គ្នានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច ។ ភ្លាមនោះ កម្លាំងបានប្រដេញឃាត់ខ្លួនបាននិងឆែកឆេរលើដងខ្លួនឃើញទូរស័ព្ទiPhone មួយគ្រឿងទើបឃាត់យកទៅសួរនាំតែម្តង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយថា ខ្លួនមិនបានធ្វើសកម្មភាពឆក់ទូរស័ព្ទនោះទេ ចំណែកទូរស័ព្ទនោះគឺមានជនជាតិចិនម្នាក់យកមកបញ្ចាំចំនួន២០$​ ។

ទោះជាយ៉ាងណា នគរបាលឃាត់ខ្លួនយុវជនខាងលើបណ្ណោះអាសន្នសិន ៕ សុខាសែនជ័យ​


ចែករំលែក៖