ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាទម្លាយរឿងលោកជុំ សំនិត «ត្រីឆ្តោស៊ីកូនឯង»

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក ជុំ សំនិត ប្រធានសាខាពន្ធដារ​ខេត្តឧត្តរមានជ័យ​ត្រូវបានភរិយារបស់ខ្លួន​ទម្លាយ​រឿង​អាស្រូវ ពាក់ព័ន្ធនឹង​បញ្ហាផិតក្បត់​លួចលាក់មានសាហាយស្មន់ជាមន្ត្រីក្រោមឱវាទ បម្រើការនៅសាខាពន្ធដារ​ខេត្តឧត្តរមានជ័យ ។ សម្រាប់អ្នកដឹងរឿង​ស្គាល់​លោក ជុំ សំនិត អះអាងថា មេពន្ធដារ​ម្នាក់នេះតែងតែយ៉ាងដូច្នេះ ក្នុងរឿងស្រីញី ពោលគឺគាត់ទទួលទានមិនរើសចំណីខ្លះទេ បើទោះបីជា​គាត់មានប្រាក់ច្រើនក៏ដោយ ។

យោងតាមអាខោនហ្វេសប៊ុកឈ្មោះ Sok Venny ដែលគេដឹងថា ជាភរិយារបស់លោក ជុំ សំនិត បានបង្ហោះសារបង្ហាញសេចក្តីឈឺចាប់ ក៏ដូចជាអំពាវនាវ​ឲ្យ​ប្រមុខដឹកនាំ​ចាត់វិធានការ​អនុវត្ត​តាមអភិក្រម​ វះកាត់ ចំពោះជនដែលមានប្រពន្ធច្រើននោះផង ។ ភរិយា​របស់​ប្រធានសាខាពន្ធដារ​ខេត្តឧត្តរមានជ័យ​បានសរសេរថា « ខ្ញុំជាភរិយា មិនចង់បរិហារប្ដីនោះទេ ពេលនេះខ្ញុំទ្រាំអត់បាន បើទ្រាំតទៅទៀត មានតែស្លាប់ចោលកូន ម្ល៉ោះហើយ ខ្ញុំបញ្ចេញឲ្យធូរទ្រូងជាង២០ឆ្នាំមកនេះ។ ព្រោះតែវាធ្វើឲ្យគ្រួសារគេឈានដល់ការបែកបាក់សាហាវខ្លាំងណាស់ សុំធ្វើបុគ្គលិកបណ្ដែតសោះ ចូលមកធ្វើជាមនុស្សព្យាបាទគេឲ្យគេងប់ងុលភ្លេចប្រពន្ធកូន ដូចកំរោលចូលកាន់ជើងហ៊ានហាមាត់និយាយមិនខ្មាសវត្ថុសក្ដិសិទ្ធិ។ ម៉ូតូ បានមកពីការបោសសម្អាតបន្ទប់មេបន្តិចបន្តួច រីឯប្រពន្ធកូន ស៊ីអត់ ស៊ីឃ្លាន ដើម្បីតែ កូនមិនដែលហ៊ានហូបឆ្ងាញ់នឹងគេទេ ពេលប្ដីមកម្ដងៗ មកបម្រើគ្រប់បែបយ៉ាងមិនដែលត្រូវចិត្ត និយាយស្ដីបន្តិចបន្តួចមិនបាន នេះហើយប្ដីល្អ»។

អាខោហ្វេសប៊ុក ឈ្មោះ(Sok Venny) ភរិយា លោកជុំ សំនិត បានបង្ហោះសារបញ្ជាក់ពីភាពឈឺចាប់ជាច្រើនទៀត ដែល លោកជុំ សំនិត មិនបានបំពេញជាស្វាមីល្អ និងមិនបានផ្ដល់ភាពកក់ក្ដៅដល់សង្គមគ្រួសារជាង២០ឆ្នាំកន្លងទៅនេះ។

នេះជាសារបញ្ចេញពីភាពឈឺចាប់របស់ភរិយា លោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ។ ព្រោះតែ ប្ដីងប់ងុលនឹងស្រីបំផ្លាញសុភមង្គលគ្រួសារ រហូតដល់ទៅ២០ឆ្នាំ សង្ស័យ លោក ជុំ សំនិត មានទំនាក់ទំនងស្រីញី លួចលាក់ផិតក្បត់ប្រពន្ធកូនមករហូតហើយមើលទៅ។

លោក ជុំ សំនិត មួយរយៈចុងក្រោយនេះបានលេចធ្លាយនូវបញ្ហាជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ​ផង និងរឿងស្រីញីផង ។ កាលពីជាង១០ឆ្នាំមុន លោកក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងបញ្ហាស្រីញីនេះដែរ ។ បើទោះជាយ៉ាងណាក៏ដោយ លោកជុំ សំនិត នៅតែអាចរក្សាតំណែង​តួនាទី ដែលគេចាត់ទុកថាជាកន្លែងខ្លាញ់នោះជាយូរឆ្នាំមកហើយ ។ លោកកាន់តំណែងជាប្រធាន​សាខាពន្ធដារ​​ខេត្តឧត្តរមានជ័យ​ជិត​២០ឆ្នាំមកហើយដែរ ដូច្នេះទំនងជាលំបាកក្នុងការផ្លាស់ប្តូរ​រូបលោកចេញ ឬ​រកមនុស្ស​ដែលមានសមត្ថភាពដូចលោក​មកដាក់គ្មាន ។

យ៉ាងណាក៏ដោយ បញ្ហាអំពើពុករលួយ​គឺជារឿងមួយ ប៉ុន្តែបញ្ហាផិតក្បត់ លួចលាក់មានស្រីជាអ្នកធ្វើការនៅក្រោមឱវាទគឺជារឿងមួយ ដែល​រាជរដ្ឋាភិបាល​ត្រូវបោសសម្អាត ។ មានន័យថា អ្វីដែលជាទង្វើរបស់​លោក ជុំ សំនិត ផិតក្បត់លួចលាក់មានស្រី ជា​បញ្ហាដែល ប្រមុខរាជរដ្ឋាភិបាលត្រូវបោសសម្អាត និងមានជាគោលការណ៍នៅក្នុងអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល ។ យោងទៅលើបញ្ហាអភិក្រម​នេះ គេជឿថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នឹងពិនិត្យ​លើករណីមន្ត្រី​ម្នាក់នេះ ដើម្បី​ផ្តល់សេចក្តីសុខ​ជូនក្រុមគ្រួសាររបស់លោកឡើងវិញ ។

ករណីនេះ លោក ជុំ សំនិត មិនលើកទូរស័ព្ទអ្នកកាសែតនោះឡើយ ៕ ប៉ែន នួន


ចែករំលែក៖